ឯកឧត្តម អ៊ុំ សារឹទ្ធ ចុះសំណេះសំណាលអាជ្ញាធរសង្កាត់ព្រែកតាសេក សង្កាត់ព្រែកលៀប
 
ចែករំលែក ៖


នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល ព្រមទាំងស្តាប់ការធ្វើសេចក្តីរាយការណ៍របស់អាជ្ញាធរសង្កាត់ ស្តីពីបញ្ហាប្រឈម និងសំណូមពរនានារបស់សង្កាត់ព្រែកតាសេក សង្កាត់ព្រែកលៀប ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុ សារឹទ្ធ បាននាំយកអំណោយប្រគល់ជូនអាជ្ញាធរសង្កាត់ព្រែកតាសេក៖ អង្ករចំនួន ៥០០ គីឡូក្រាម មីចំនួន៥០កេសតូច និងថវិកា៣លានរៀល និងសង្កាត់ព្រែកលៀប៖ អង្ករចំនួន១តោន មីចំនួន១០០កេសតូច ថវិកា៤លានរៀល សម្រាប់សង្កាត់ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋានរបស់ខ្លួន៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។