khmer eng
  • ក្រុមសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរភូមិ មេឃុំ ក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ជឹម លាវ សមាជិកគណ:កម្មការទី១ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងលោកជំទាវ ស៊ី វណ្ណថា សមាជិកាគណ:កម្មការទី៩ និងជាសមាជិកាក្រុមសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរភូមិ មេឃុំ ក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីឈ្វេងយល់ពីសភាពការណ៍ និងសកម្មភាពការអនុវត្តការងារក្នុងមូលដ្ឋាន ។
    ក្រោយពីស្តាប់សេចក្តីរាយការណ៍ និងបញ្ហានានា ព្រមទាំងសំណូមពររបស់អាជ្ញាធរភូមិ ឃុំ រួចមក ឯកឧត្តម លោកជំទាវ បានផ្តល់ជាអនុសាសន៍ មួយចំនួនឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ និងបន្តការខិតខំផ្តល់សេវាសាធារណៈឱ្យបានល្អ ខិតខំដោះស្រាយទំនាស់ និងបញ្ហាផ្សេងៗក្រៅប្រព័ន្ធតុលាការ ខិតខំអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថភាពទាំងប្រាំពីចំណុច និងខិតខំចុះតាមខ្នងផ្ទះដើម្បីដឹងពីសុខទុក្ខ និងការលំបាកក្នុងបរិបទ Covid-19 ព្រមទាំងជួយជម្រុញប្រជាពលរដ្ឋឱ្យទៅទទួលសេវា ការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ។ ក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវ បានជួយសម្រួល និងដោះស្រាយនូវសំណូមពរដូចជា៖ ការស្នើសុំជួយជួសជុល និងក្រាសគ្រួសក្រហមនៅតាមផ្លូវនានាក្នុងមូលដ្ឋានឃុំ និងផ្តល់ផ្ទះ១ខ្នង ដល់ស្រ្តីមេម៉ាយទីទាល់ក្រ និងបានផ្តល់ស្លាកសញ្ញាចំនួន៥០ ស្លាក និងផ្តល់ក្រម៉ាជូនម្នាក់មួយ និងថវិកាចំនួន១០.០០០៛ ជូនដល់អាជ្ញាធរភូមិ ឃុំ ចំនួន ៣១រូប ដែលបានអញ្ជើញចូលរួមនាពេលនេះ ។ សរុបថវិការទាំងអស់ចំនួន ៤.៤៤១.០០០ ៛ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ឈិត សុខុន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៧ ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពរ របស់ ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រៀមលក្ខណៈចុះជួបប្រាស្រ័យទំនាក់ទំនង ពិគ្រោះយោបល់ ស្វែងយល់ពីតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ជាស្រ្តី ក្នុងភូមិភាគទី៧
    thumbnail
     
    សារលិខិតជូនពរ របស់ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា