khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានដឹកនាំគ្រូពេទ្យរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ​ ទៅពិគ្រោះ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន ១៦៥នាក់
     
    ចែករំលែក ៖

    ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ជឹម លាវ សមាជិកគណ:កម្មការទី១ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ឯកឧត្តម ច្រឹង គឹមស្រ៊ាន សមាជិកគណ:កម្មការទី៣ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងលោកស្រី ជឿង ចន្នី បានដឹកនាំគ្រូពេទ្យរបស់សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៣០នាក់ ទៅពិគ្រោះ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន ១៦៥នាក់ នៅភូមិតានង ឃុំមហាខ្ញូង ស្រុកកោះសុទិន ខេត្តកំពង់ចាម ។ សមាសភាពអញ្ជើញចូលរួមជាមួយចលនាក្រុមគ្រូពេទ្យរួមមាន៖ អាជ្ញាធរឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ អាជ្ញាស្រុក ក្រុមយុវជនស្ម័គ្រចិត្ត(សសយក) ចំនួន២៥នាក់ ។ ក្នុងឱកាសនោះប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យ និងព្យាបាលរួចហើយនឹងត្រូវវិលទៅវិញបានទទួលថ្នាំ និងឧបករណ៍ជំនួយសាច់ដុំ និងឆ្អឹងចំនួន ១៨៥ឈុត ដោយឥតគិតថ្លៃ នាពេលនោះដែរប្រជាពលរដ្ឋបានបង្ហញនូវទឹកចិត្តសប្បាយរីករាយ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ ជាពិសេសសម្តេចប្រធានព្រឹទ្ធសភា ដែលតែងតែយកចិត្តទុកដាក់ដល់សុខមាលភាពប្រជាពលរដ្ឋក្នុងឃុំកោះសុទិន និងប្រជាពលរដ្ឋទូទាំងប្រទេស ។​


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្ដម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល និងប្រគល់ឯកសណ្ឋាន និងសម្ភារៈបម្រើការងារសន្តិសុខជូនប្រជាការពារ នៅស្រុកបាធាយ ខេត្តកំពង់ចាម
    thumbnail
     
    ឯកឧត្តម សត ណាឌី អញ្ជើញនាំយកថវិកាជូនដល់សាខាកាកបាទក្រហម
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ​ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៥២ នៅប្រទេសតួកគីយ៉េ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ