khmer eng
  • ក្រុមសមាជិកាព្រឹទ្ធសភា ចុះសំណេះសំណាលសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ មកពីខេត្តកំពត និងខេត្តកែប
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ក្រុមសមាជិកាព្រឹទ្ធសភា បានរៀបចំពិធីជួបសំណេះ សំណាលជាមួយនឹងសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ មកពីខេត្តកំពត និងខេត្តកែប ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ដោយមានការចូលរួមពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តជាស្ត្រី នៃខេត្តទាំងពីរ មន្ទីរជំនាញពាក់ព័ន្ធនានាជុំវិញខេត្ត សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារសរុបចំនួន២១០នាក់ នៅសាលប្រជុំសាលាខេត្តកំពត។ពិធីសំណេះសំណាលនាពេលនេះរៀបចំឡើងក្នុងគោលបំណង៖ ទី១-ដើម្បីលើកទឹកចិត្ត និងបង្កើនទំនាក់ទំនងភាពជិតស្និទ្ធរវាងក្រុមសមាជិកាព្រឹទ្ធសភាជាមួយសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់។ ទី២-រួមគ្នាក្នុងការចូលរួមពង្រឹងពង្រីកការអភិវឌ្ឍនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង ឈ្វេងយល់អំពីសភាពការណ៍រួមក្នុងមូលដ្ឋាន ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ។ ទី៣-ការផ្តល់ឱកាសដល់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ និងបេក្ខជន ស្រ្តីឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បញ្ចេញមតិយោបល់ សំណួរ បញ្ហាប្រឈម និងសំណូមពរ ព្រមទាំងចែករំលែកបទពិសោធន៍ក្នុងការបំពេញការងារ។ ទី៤-ការពង្រឹង និងលើកកម្ពស់សមត្ថភាពភាពក្លាហាន ក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តរបស់បេក្ខភាពស្ត្រីឱ្យកាន់តែប្រសើរឡើង និងចូលរួមជ្រើសរើសអ្នកដឹកនាំក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមានសមត្ថភាពពិតប្រាកដ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ និងទី៥-លើកកម្ពស់សមភាពយេនឌ័រ និងសុខភាពសាធារណៈ ការរស់នៅ និងការធ្វើការងារតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យកែសម្រួលសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកំណត់រចនាសម្ព័ន្ធ និងមុខតំណែងគ្រប់គ្រងនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចឈ្វេងយល់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញសួរសុខទុក្ខ និងសំណេះសំណាលជាមួយកុមារកំព្រាខេត្តកែប
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី បានអនុញ្ញាតឱ្យបណ្ឌិត យ៉េន យ៉ាត ចូលជួបពិភាក្សាការងារ ដើម្បីសិក្សាឈ្វេងយល់អំពីទស្សនៈសាធារណជនចំពោះការប្រែប្រួលអាកាសធាតុនៅកម្ពុជា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីសម្រេច ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យាជាស្រី្តនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា