khmer eng
  • ក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញចូលរួមវេទិកាជាតិស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច
     
    ចែករំលែក ៖

    នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ មុំ សណ្តាប់ អនុប្រធាន លោកជំទាវ ឃួន ឃុនឌី លេខាធិការ និងលោកជំទាវ ស៊ី វណ្ណថា សមាជិកានៃក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមវេទិកាជាតិស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គបណ្ឌិត ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោយបាយស្រ្តី នៅសណ្ឌាគាររ៉េស៊ីដង់ សុខាភ្នំពេញ ស្ថិតនៅសង្កាត់ខណ្ឌជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
    វេទិកានេះរៀបចំឡើងដោយក្រសួងកិច្ចការនារី សហការរៀបចំ និងគាំទ្រពីក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) មានរយៈពេលមួយថ្ងៃ ដោយការអញ្ជើញចូលរួមពីស្ត្រីជាថ្នាក់ដឹកនាំមកពីស្ថាប័នជាតិ តំណាងរាស្ត្រ ក្រសួង ស្ថាប័ន អង្គទូត អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ រដ្ឋបាលរាជធានីខេត្ត គ្រឹះស្ថានសិក្សា ក្រុមយុវជន និងតំណាងមកពីតំណាងគណបក្សនយោបាយ (១៧គណបក្ស) ដែលបានចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ ដោយផ្ទាល់ចំនួន២០០នាក់ និងចូលរួមតាមប្រព័ន្ធនិម្មិតចំនួន១៧០០នាក់។
    វេទិកានេះរៀបចំឡើងក្នុងគោលបំណងដូចខាងក្រោម៖
    -ផ្តល់វេទិកាសម្រាប់ស្ត្រី ដែលមានតួនាទីក្នុងការដឹកនាំ និងអ្នកតាក់តែងគោលនយោបាយ ដើម្បីចែករំលែកមេរៀនបទពិសោធន៍ និងទស្សនៈ ក្នុងការរួមចំណែកដល់ការថែរក្សាសុខសន្តិភាពរបស់ជាតិ និងអន្តរជាតិ ព្រមទាំងការអភិវឌ្ឍគ្រប់វិស័យ។
    -ប្រមូលធាតុចូល និងទិន្នន័យ អំពីការបង្កើនភាពអង់អាចដល់ស្ត្រី ក្នុងអភិបាលកិច្ចនៅកម្ពុជា សម្រាប់ការតាក់តែងកម្មវិធីនិងវិធានការផ្នែកគោលនយោបាយ។
    -បង្កើន និងជំរុញសន្ទុះចិត្តនៃការចូលរួមរបស់ស្ត្រី និងក្មេងស្រី ក្នុងការអភិវឌ្ឍជាតិ ជាពិសេសនៅក្នុងវិស័យសាធារណៈ និងភាពជាអ្នកដឹកនាំ៕
    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យអគារថ្មីនៃព្រឹទ្ធសភា ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ
    thumbnail
     
    លិខិតរំលែកទុក្ខរបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ​ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ទុយ រី នាយកខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ​ ចំពោះមរណភាព ឧបាសិកា ស៊ន់ គា ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម កាលពីថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២:២៥នាទីរសៀល ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អញ្ជើញសួរសុខទុក្ខឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា កំពុងសម្រាកថែទាំសុខភាព នៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍
    thumbnail
     
    សមាជិកព្រឹទ្ធសភា ត្រូវបន្តជួយជនភៀសសឹក និងកងទ័ព