khmer eng
  • ឯកឧត្តម ឡៅ ឆន ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កា សាមគ្គី និងឆ្លងសមិទ្ធផលស្ពានថ្មមួយកន្លែង
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កា សាមគ្គី និងឆ្លងសមិទ្ធផលស្ពានថ្មមួយកន្លែង ស្ថិតក្នុងភូមិនគរភាស ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាម ប្រវែង១២ម៉ែត្រ ដោយចំណាយថវិកា ជាង១០០លានរៀល។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានបញ្ជាក់ពីសារៈសំខានដែលមិនអាចកាត់ថ្លៃបាន គឺសន្តិភាព
    ១-មានសន្តិភាព គ្មានអ្នកស្លាប់ដោយការប្រយុទ្ធគ្នា
    ២-មានសន្តិភាព គ្មានក្មេងកំព្រា និងស្រីមេម៉ាយ ដោយសារសង្រ្គាម
    ៣-មានសន្តិភាព គ្មានអ្នកពិកាដោយសារសង្គ្រាម
    ៤-មានសន្តិភាព គ្មានភ្លើងឆេះផ្ផ្ទះ វត្តអារាម ផ្លូវថ្នល់ សាលារៀន មន្ទីពេទ្យ ដោយសារបាញ់គ្នា ឬ ការទម្លាក់គ្រាប់ ឬគ្រាប់ផ្លោង
    ៥-មានសន្តិភាព គ្មានអ្នករត់ភាសសឹកនៅលើទឹកដីខ្លួនឯង និង
    ៦-មានសន្តភាព ការអនុវត្តលិទ្ធិប្រជាធិបតេយ្យ និងសិទ្ធមនុស្សបានយ៉ាងបរិបូរ។ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា ដើម្បីបង្កើនភាពស៊ាំសហគម និងសុំសូំពរឱ្យលោកតា លោកយាយ បងប្អូន និងព្រះសង្ឃគ្រប់ព្រះអង្គ បន្តអនុវត្តវិធានការ ៣កុំ និង៣ការពារ ជានិច្ច ព្រោះថា ជំងឺកូវីដ-១៩ មិនទាន់សាបរលៀបអស់ពីលើទឹកដីយើង និងលើពិភពលោកនៅឡើយទេ។ នាឱកាសនោះ ឯកឧត្តម បានចូលបច្ច័យរួមចំណែកក្នុងពិធីបុណ្យ ចំនួន ៧.៥០០.០០០រៀលផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ បានបន្តអញ្ជើញចូលរួមសិក្ខាសាលាសមាជិកសភា ស្តីពី “អភិបាលកិច្ចតាមប្រព័ន្ធឌីជីថល និងការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណែត”
    thumbnail
     
    ឯកឧត្តម សុខ ឥសាន្ត ឯកឧត្តម ឈួន ឡេង ឯកឧត្តម ទឹម ផន និងលោកជំទាវ ទេព សំអូន អញ្ជើញពិធីបើកការដ្ឋានលើកកម្រិតជួសជុលនិងថែទាំផ្លូវខេត្តលេខ៣១២ ប្រវែងសរុប ២៨,៣៧២គ.ម
    thumbnail
     
    ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមពិសារអាហារសាមគ្គី ជាមួយ ឯកឧត្តម Sanya Praseut ជាប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាឡាវ
    thumbnail
     
    ថ្នាក់ដឹកនាំ គ្រប់គ្រងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជើញស្តាប់បាឋកថាស្តីពីភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន ជួបសំណេះសំណាល់ជាមួយក្រុមប្រឹក្សាឃុំដំណាក់អំពិល