ព្រឹទ្ធសភាសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យមកចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ដូសទី៥ ជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា និងមន្ត្រីរាជការ នៃអ.ពស
 
ចែករំលែក ៖

នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ក្នុងនាមព្រឹទ្ធសភា ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យកាល់ម៉ែល ដែលបានរៀបចំការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ (ដូសទី៥) ជូនដល់ថ្នាក់ដឹកនាំព្រឹទ្ធសភា ថ្នាក់ដឹកនាំក្រុមប្រឹក្សាធម្មនុញ្ញ សមាជិក សមាជិកាព្រឹទ្ធសភា មន្ត្រី បុគ្គលិក នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (អ.ពស) ក្រុមប្រឹក្សាធម្មនុញ្ញ និងបុគ្គលិកវិមាន៧មករា សរុបចំនួន ១.៣៣២នាក់ ក្នុងរយៈពេល០២ថ្ងៃកន្លងទៅនេះ គឺចាក់ពីថ្ងៃទី០៩-១០ ខែមិថុនា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា ក្រោមយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ តាមក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុ សារឹទ្ធ បានប្រគល់វត្ថុអនុស្សាវរីយ៍ ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួន ជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។