khmer eng
  • ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញពិភាក្សាការងារជាមួយតំណាងអង្គការ Global Life Sharing ជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Kim Jin Ho តំណាងអង្គការGlobal Life Sharing ប្រចាំនៅប្រទេសកម្ពុជា និងតំណាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចូលជួបពិភាក្សាការងារក្រោមការសម្របសម្រួលពីសំណាក់ លោកវេជ្ជបណ្ឌិត សុខ សំណាង ជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

    ក្នុងជំនួបនេះ បានផ្តោតសំខាន់លើការពិភាក្សាពីគម្រោងផ្តល់ជំនួយរបស់អង្គការ Global Life Sharing ក្នុងការបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ ហ៊ុន សែន នៅក្នុងបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលកំពុងតែមានក្នុងតម្រូវការខ្លាំងផ្នែកស្តារកាយសម្បទានេះ។ គម្រោងផ្តល់ជំនួយនេះ រួមមានការសាងសង់អគារ សម្ភារបច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្ស។

    បន្ទាប់ពីបានពិនិត្យ ពិភាក្សាយ៉ាងល្អិតល្អន់លើគម្រោងផ្តល់ជំនួយមនុស្សធម៌របស់អង្គការ Global Life Sharing រួចមកលោក Kim Jin Ho តំណាងអង្គការGlobal Life Sharing បានដឹកនាំក្រុមការងារចុះពិនិត្យលើការរៀបចំទទួលពិនិត្យ និងព្យាបាលអ្នកជំងឺជូនប្រជាពលរដ្ឋ ព្រមទាំងតម្រូវការសម្ភារៈវេជ្ជសាស្ត្រចាំបាច់នានា។

    Global Life Sharing ជាអង្គការមនុស្សធម៌មួយ នៃប្រទេសកូរ៉េ ដែលជួយឧបត្ថម្ភគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្នែកវេជ្ជសាស្ត្រ និងវិស័យអប់រំនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជុំវិញពិភពលោក។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្ដម សុខ ឥសាន បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុកពាមរក៍
    thumbnail
     
    ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានអញ្ជេីញសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍នគរបាល ស្មៀន និងមន្រ្តី នៃសង្កាត់បឹងធំ ខណ្ឌកំបូល
    thumbnail
     
    ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមបុណ្យសព ឧបាសិកា ញ៉ឹក ចន្ធូ ដែលបានទទួលមរណៈភាព
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ អញ្ជើញបិទវគ្គស្តីពី អធិការកិច្ច (ជំហានទី២)
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាលសិស្ស និងបងប្អូនប្រជាពលរដ្ឋក្នុងឱកាសពិធីបើកសង្ក្រាន្ត នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ