ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ បានបើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំលើកទី៩ ព្រឹទ្ធសភានីតិកាលទី៤
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំគណៈកម្មការទី១០ ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម គង់ សារាជ ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា ដែលមានរបៀបវារៈដូចខាងក្រោម៖
១.ពិនិត្យពិភាក្សា និងត្រៀមយោបល់លើសេចក្តីព្រាងច្បាប់ធ ម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
២.ពិនិត្យពិភាក្សា និងត្រៀមយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។
៣.ពិនិត្យពិភាក្សានិងត្រៀមយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖
១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់ រដ្ឋបាលពិសេសម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធ ត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។
២-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
៤.ពិនិត្យពិភាក្សា និងត្រៀមយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគី នៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម។
៥.បញ្ហាផ្សេងៗ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ