ឯកឧត្តម ឈួន ឡេង បានអញ្ជើញជាវាគ្មិនកិត្តិយសធ្វើបទបង្ហាញស្តីពី «បទពិសោធន៍ និងតួនាទីរបស់ព្រឹទ្ធសភា និងទស្សនវិស័យទាក់ទងនឹងឱកាសសម្រាប់ការចូលរួមរបស់សាធារណជន និងគណនេយ្យភាពក្នុងអំឡុងវដ្តថវិកា»
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៩:៣០នាទី ឯកឧត្តម ឈួន ឡេង អនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជាវាគ្មិនកិត្តិយសធ្វើបទបង្ហាញស្តីពី «បទពិសោធន៍ និងតួនាទីរបស់ព្រឹទ្ធសភា និងទស្សនវិស័យទាក់ទងនឹងឱកាសសម្រាប់ការចូលរួមរបស់សាធារណជន និងគណនេយ្យភាពក្នុងអំឡុងវដ្តថវិកា» នៅក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្តីពីកិច្ចសហប្រតិបត្តិការដើម្បីឱ្យថវិកាបើកចំហ និងមានគណនេយ្យភាព ដែលរៀបចំដោយក្រុមការងារថវិកានៃអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ