អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ក្រោមប្រធានបទ៖ ខ្ញុំ និងអ្នក យើងទាំងអស់គ្នា រួមគ្នាលើកកម្ពស់វប្បធម៌ផ្តល់ឈាមសង្រ្គោះជីវិត នៅវិមានព្រឹទ្ធសភា។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និងលោកវេជ្ជបណ្ឌិត លី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដោយមានការអញ្ជើញចូលរួមថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បុគ្គលិកវិមាន ៧មករា និងយុវជនស.ស.យ.ក ខណ្ឌជ្រោយចង្វារ ដែលជាអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម។
ពិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបំផុសសកម្មភាព មនុស្សធម៌ និងចូលរួមដោះស្រាយបញ្ហាខ្វះឈាមសម្រាប់សង្គ្រោះជីវិតជាមនុស្សច្រើននៅកម្ពុជា។ សកម្មភាពមនុស្សធម៌នេះ គឺដើម្បីជួយកាត់បន្ថយបញ្ហាប្រឈមនានា និងការខ្វះខាតឈាមដែលមជ្ឈមណ្ឌលជាតិផ្តល់ឈាម កំពុងតែជួបប្រទះ ក៏ដូចជាបំផុសការយល់ដឹងដល់អ្នកផ្សេងឲ្យចូលរួមបរិច្ចាគឈាម ក្នុងដំណាក់កាលដ៏លំបាកនេះដើម្បីធានាឱ្យមាន ការផ្គត់ផ្គង់ឈាមដល់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ដោយមិនរើសអើង និងមិនប្រកាន់ពូជសាសន៍នៃសាសនាអ្វីឡើយ៕
ប្រភព៖នាយកដ្ឋានព័ត៌មាន

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។