khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានចុះសួរសុខទុក្ខ អតីតសមាជិកក្រុមប្រឹក្សាសង្កាត់ ដែលកំពុងសម្រាកថែទាំសុខភាព នៅគេហដ្ឋាន 
     
    ចែករំលែក ៖

    ថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១០:៤០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានរួមជាមួយ លោក សូ ជាប្រធានក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចុះសួរសុខទុក្ខ អតីតសមាជិកក្រុមប្រឹក្សាសង្កាត់ ដែលកំពុងសម្រាកថែទាំសុខភាព នៅគេហដ្ឋាន លោក ផុន សារ៉ន ហើយក៏បានជួយសម្រាលការលំបាកខ្វះខាត របស់លោកស្រី កន ណាវី មន្ត្រីជាប់កិច្ចសន្យាសង្កាត់ដោយជួយឧបត្ថម្ភសរុបជូនបាន អង្ករ ចំនួន៧៥គីឡូក្រាម ត្រីខកំប៉ុង ចំនួន២យួរ មីកញ្ចប់ ចំនួន២កេះ ម៉ាស់ ចំនួន១០០សន្លឹក ទឹកជែលលាងសំអាតដៃ ចំនួន២ដប កន្សែងពោះគោ ចំនួន៥ និងថវិកាមួយចំនួនផងដែរ។ សូមជូនពរលោក ផុន សារ៉ន ឆាប់ជាសះស្បើយ មានសុខភាពល្អប្រសើរឡើងវិញ។ ឯកឧត្តម ម៉ាន់ ឈឿន បានចុះសួរសុខទុក្ខ អតីតសមាជិកក្រុមប្រឹក្សាសង្កាត់ ដែលកំពុងសម្រាកថែទាំសុខភាព នៅគេហដ្ឋាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកប្រធានមន្ទីរពេទ្យបង្អែកស្រុក និងបានចុះសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលជំងឺ
    thumbnail
     
    លោកជំទាវ ចឹក ហេង បានចុះសួរសុខទុក្ខ លោក វ៉ា សាវ៉ាត ប្រធានក្រុមប្រឹក្សាស្រុកត្បែងមានជ័យ ដែលកំពុងសំរាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យ
    thumbnail
     
    ឯកឧត្តម ទេព យុទ្ធី បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីពិនិត្យ និង ព្យាបាលជូនប្រជាជនដោយមិនយកកម្រៃដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង
    thumbnail
     
    ឯកឧត្តម ឡៅ ឆន បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីជម្រុញការដោះស្រាយទំនាស់ដីធ្លីដែលនៅសល់ ចំនួន០៤ករណី ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ 
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា បានអញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តគីរីរុក្ខារាមថ្មរមៀល