
នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ លោកជំទាវចឹក ហេង សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី៨ និងឯកឧត្តមគីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលនិងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១២៣គ្រួសារ ដៃលរស់នៅក្នុងសង្កាត់កំពង់ប្រណាក និង សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។អំណោយចែកជូននាពេលនោះមាន អង្ករ២៥គក្រ. ត្រីខ ១យួរ. ទឹកសុទ្ធ១កេះ ភួយ១. កន្ទេល១. មុង១ ។