khmer eng
  • គណៈកម្មការទី១ព្រឹទ្ធសភា និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ជួបជាមួយតំណាងជនជាតិដើមភាគតិច
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ និងប្រធានក្រុម បានទទួលជួបពិភាក្សាការងារជាមួយនឹងតំណាងជនជាតិដើមភាគតិចចំនួន ១៦នាក់ មកពី១៦អំបូរជនជាតិ និងតំណាងឱ្យ សហគមន៍ជនជាតិដើម ១២ខេត្ត ក្រុង នៅសាលប្រជុំពិសេស៣ ព្រឹទ្ធសភា។
    ជំនួបពិភាក្សានេះធ្វើឡើងក្នុងគោលបំណងដើម្បីឈ្វេងយល់ ទាក់ទងនឹងសំណើររបស់តំណាងជនជាតិដើមភាគតិច ដែលបានដាក់សំណើគោរពជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីសុំការអនុញ្ញារជួប និងគោរពផ្តល់ជូននូវសេចក្តីថ្លែងការណ៍រួម និងរបាយការណ៍នៃលទ្ធផលពិគ្រោះយោបល់ផ្តល់ធាតុចូលលើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីតំបន់ការពារធម្មជាតិឆ្នាំ២០០៨ និងច្បាប់ស្តីពីព្រៃឈើឆ្នាំ២០០២។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចូលរួមប្រគល់ផ្ទះចំនួន ១០០ខ្នង ធ្វើពីដែកនិងស្មាតបត ប្រក់សង្ក័សី ទំហំ៥ម៉ែត្រ គុណ៧ម៉ែត្រ និងតសំយ៉ាប៣ម៉ែត្រ រួមនឹងបន្ទប់ទឹក១ ជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
    thumbnail
     
    ឯកឧត្តម ជឹម លាវ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាលាសកលវិទ្យាលយ័សុខាភិបាលចំនួន៨០០នាក់
    thumbnail
     
    ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានអញ្ជើញជូនអង្ករ និងឧបត្តម្ភថវិកាដល់មន្រ្តីក្រោមឱវាទ
    thumbnail
     
    ឯកឧត្តម ឡាន់ ឆន អញ្ជើញជាកិត្តិយសក្នុងពិធីសម្ភោធឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តសុវណ្ណគីរី ហៅវត្តជៀស
    thumbnail
     
    សារលិខិតជូនពរ របស់ សមាជិក សមាជិកា គណៈកម្មការទី៩ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ជា សុផារ៉ា ក្នុងឧិកាសចម្រើនជន្មាយុ