ឯកឧត្តម ឡៅ ឆន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ប្រចំាខែតុលា ឆ្នាំ២០២២ ស្ថិតនៅសាលាស្រុកត្រពាំងប្រាសាទ
 
ចែករំលែក ៖

នៅរសៀលថ្ងៃ២៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ប្រចំាខែតុលា ឆ្នាំ២០២២ ស្ថិតនៅសាលាស្រុកត្រពាំងប្រាសាទ សមាសភាពដែលបានចូលរួមមាន លោក លោកស្រី ជាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ ចំនួន២២នាក់ ដើម្បីស្តាប់ការរាយការណ៍របស់អាជ្ញាធរឃុំ និងស្រុក។ ក្រោយពីបានស្តាប់ការរាយការណ៍របស់អាជ្ញាធររួចមក ឯកឧត្តម បានសម្តែងការកោតសរសើរដែលបានខិតខំអនុវត្តការងារបានយ៉ាងសកម្ម និងទាន់ពេលវេលា លើកការងារផ្តល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ការបង្ក្រាបល្បែងស៊ីសង និងគ្រឿងញៀន។ ពិសេសការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឱ្យទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ តាមសាលាឃុំរបស់ខ្លួនឱ្យបានគ្រប់គ្នាផងដែរ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ