khmer eng
  • ឯកឧត្តម ឡៅ ឆន ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ បានផ្តួចផ្តើមធ្វើបុណ្យអង្គកឋិនទានសាមគ្គី ជាមួយពុទ្ធបរិស័ទចំណុះជើងវត្តកោះកែវវិជ័យ ព្រៃដង្ហើម ហៅវត្តព្រៃដង្ហើម
     
    ចែករំលែក ៖

    នៅេសៀលថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ បានផ្តួចផ្តើមធ្វើបុណ្យអង្គកឋិនទានសាមគ្គី ជាមួយពុទ្ធបរិស័ទចំណុះជើងវត្តកោះកែវវិជ័យ ព្រៃដង្ហើម ហៅវត្តព្រៃដង្ហើម តាមពុទ្ធានុញ្ញាត្ត និងដើម្បីប្រមូលបច្ច័យប្រគេនព្រះសង្ឃទុកសម្រាប់កសាងសមិទ្ធផលក្នុងវត្តទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យរីកចម្រើនរុងរឿងតរៀងទៅ។ ម្យ៉ាងទៀត ដើម្បីប្រមូលកុសល ផលបុណ្យអានិស្សង្គ ដែលបានពីបុណ្យនេះ ឧទ្ទិសជូនដល់បុព្វការីជន មានជីដូនជីតា មាតាបិតា ញាតិកាទាំងអស់ ព្រមទាំងអស់លោកវិរជន វិរនារី អ្នកស្នេហាជាតិ ដែលបានពលីដើម្បីបុព្វហេតុការពារមាតុភូមិ សូមលោកបានទៅកើតនៅឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ បានបន្តអញ្ជើញចូលរួមសិក្ខាសាលាសមាជិកសភា ស្តីពី “អភិបាលកិច្ចតាមប្រព័ន្ធឌីជីថល និងការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណែត”
    thumbnail
     
    ឯកឧត្តម សុខ ឥសាន្ត ឯកឧត្តម ឈួន ឡេង ឯកឧត្តម ទឹម ផន និងលោកជំទាវ ទេព សំអូន អញ្ជើញពិធីបើកការដ្ឋានលើកកម្រិតជួសជុលនិងថែទាំផ្លូវខេត្តលេខ៣១២ ប្រវែងសរុប ២៨,៣៧២គ.ម
    thumbnail
     
    ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមពិសារអាហារសាមគ្គី ជាមួយ ឯកឧត្តម Sanya Praseut ជាប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាឡាវ
    thumbnail
     
    ថ្នាក់ដឹកនាំ គ្រប់គ្រងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជើញស្តាប់បាឋកថាស្តីពីភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន ជួបសំណេះសំណាល់ជាមួយក្រុមប្រឹក្សាឃុំដំណាក់អំពិល