khmer eng
  • ឯកឧត្តម ឡៅ ឆន បានអញ្ជើញចុះទៅប្រគល់ផ្ទះមួយខ្នងទំហំ ៤ម x ៦មដែលបានសង់រួចរាល់ ជូនដល់គ្រួសារក្រីក្រ
     
    ចែករំលែក ៖

    នៅថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ បានអញ្ជើញចុះទៅប្រគល់ផ្ទះមួយខ្នងទំហំ ៤ម x ៦មដែលបានសង់រួចរាល់ ជូនដល់ឈ្មោះ ងិន មាន និងប្រពន្ធឈ្មោះ ហុក លី ជាគ្រួសារក្រីក្រ ដែលប្តីមានជម្ងឺរុំារ៉ៃប្រចាំកាយរស់នៅក្នុងភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ។ ថវិកាយកមកសាងសង់ផ្ទះនេះ គឺបានមកពីឯកឧត្តម និងសប្បុរសជនក្នុងក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក ប្រមូលយកមកសាងសង់ជូនគ្រួសារនេះ តាមការបំផុសណែនាំរបស់ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី។ នាក្នុងឱកាសនោះ ឯកឧត្តម បានយកអំណោយជូនដល់គ្រួសារក្រីក្រក្នុងឃុំ ចំនួន១០គ្រួសារ ជូនមេភូមិ អនុប្រធានភូមិ សមាជិកភូមិ និងប្រធានក្រុម ចំនួន៤គ្រួសារ រួមមាន អង្ករ ២០គក្រ, មី១ កេះ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ និងម្សៅស៊ុប ១កញ្ចប់ ក្នុងមួយគ្រួសារ។ ចំពោះម្ចាស់ផ្ទះ អង្ករ ៤០គក្រ, ឃិតមួយ, កន្ទេល១, ខ្នើយ២, ភួយ១ មី១កេះ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ និង ម្សៅស៊ុប ១កញ្ចប់ផងដែរ។ ឯកឧត្តម និងលោកអភិបាលស្រុក បានបន្តចូលទៅឃុំពីរ គឺឃុំព្រះប្រឡាយ និងឃុំទំនប់ដាច់ ដើម្បីជួបសំណេះសំណាលជាមួយមេឃុំ ក្រុមប្រឹក្សាឃុំ និងក្រុមការងារការិយាល័យចុះបញ្ជី ឈ្មោះ អ្នកបោះឆ្នោតរបស់ឃុំទាំងពីរ ដើម្បីស្វែងយល់ពីលទ្ធផលដែលបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោត តាមការប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅតាមឃុំទាំងពីរ និងបានសុំសូមពរបន្តបំផុសណែនាំបងប្អូនយើងឱ្យយល់ពីសារៈសំខាន់ នៃការចុះឈ្មោះបោះឆ្នោត។ ដើម្បីបន្តមានសន្តិភាព និងមានការអភិវឌ្ឍន៍រីកចម្រើន។
    និងបានបន្តទៅពិនិត្យមើលការសាងសង់ផ្ទះមួយខ្នងទៀត ទំហំ ៤ម x ៦ម ស្ថិត នៅក្នុងភូមិសែនសុខ ឃុំទំនប់ដាច់ ដែលបានសន្យាសាងសង់ជូនដល់ក្មួយស្រីឈ្មោះ ចាប សេងហ៊ាង (មេម៉ាយ) កូន៤ ជាគ្រួសារក្រីក្រ និងកំពុងមានជម្ងឺប្រចាំកាយ ដែលកំពុងដំណើរការសាងសង់ទើបនឹងបា១០%ប៉ុណ្ណោះ។ ក្នុងពេលនោះខ្ញុំបានជូនថវិកាមួយចំនួនដល់ក្មួយស្រីផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានប្រជុំពិនិត្យវាយតម្លៃស្ថានភាពមន្រ្តីបាត់បង់សម្បទាវិជ្ជាជីវៈ និងបេក្ខជនស្នើសុំគ្រឿងឥស្សរិយយស
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីនៃការរៀបចំឯកសារតាមលក្ខណៈបច្ចេកទេស» ក្រោមអធិបតីភាពឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ បានទទួលជួបពិភាក្សាការងារជាមួយទីប្រឹក្សា សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សាលើផែនការរៀបចំពិធីបើកសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥
    thumbnail
     
    លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី អញ្ជើញប្រគល់អំពូលភ្លើងសូឡាដល់សាលាបឋមសិក្សាវាលនិន្ទ្រា
    thumbnail
     
    សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ពៅប្រាជ្ញា