khmer eng
  • ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខណ្ឌ ស្ថិតនៅសាលាខណ្ឌសែនសុខ រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខណ្ឌ ស្ថិតនៅសាលាខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍រួមក្នុងមូលដ្ឋាន និងដំណើរការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមប្រធានបានសម្តែងការកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន ដែលខិតខំបំពេញការងារជាច្រើនជូនប្រជាពលរដ្ឋ រក្សាបានសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈបានទាន់ពេលវេលា ជាពិសេសដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។ សភាពការណ៍ជាតិក្នុងឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកម្ពុជាមានភារកិច្ចទទួលរៀបចំធ្វើជាម្ចាស់ផ្ទះលើកិច្ចប្រជុំធំៗជាច្រើនដូចជា កិច្ចប្រជុំកំពូលអាស៊ាន មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ….។ល។ វិបត្តិសកលលោកមានភាពស្មុគស្មាញ ការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយ ការរាតត្បាតនៃជំងឺកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុ និងសំណូមពរអាជ្ញាធរបន្តរួបរួមគ្នា ដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ដោយតម្កល់ផលប្រយោជន៍ជាតិជាធំស្របតាមវិធានណែនាំរបស់រាជរដ្ឋាភិបាល។ នាឱកាសនោះឯកឧត្តមប្រធាន ក៏បានឧបត្ថមថវិកាមួយចំនួនផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ទឹម ផន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកឱសថការីឧត្តម យាន អុីស្រេង
    thumbnail
     
    លោកជំទាវកិតិ្តនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាការផ្លាស់ប្តូរព័ត៌មានក្នុងស្ថាប័ន ស្ដីពីអត្រានុកូលដ្ឋាន និងការចុះសំបុត្រកំណើតនៅកម្ពុជា
    thumbnail
     
    គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកឱសថការីឧត្តម យាន អុីស្រេង
    thumbnail
     
    លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ជប់លៀងស្វាគមន៍ជូនគណៈប្រតិភូ APF
    thumbnail
     
    លោកជំទាវ មាន សំអាន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកឱសថការីឧត្តម យាន អុីស្រេង