khmer eng
  • ឯកឧត្តម ទេព យុទ្ធី ចុះជួបសំណេះសំណាលជាមួយលោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យសម្ដេច ហ៊ុន សែន អង្គសុភី
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានដឹកនាំសមាគមរាជសីហ៍សាខាខេត្តកំពត អនុសាខាស្រុកកំពង់ត្រាច ខេត្តកំពត និងមានការចូលរួមពីលោកអភិបាលរងស្រុកកំពង់ត្រាចខេត្តកំពត ចុះជួបសំណេះសំណាលជាមួយលោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យសម្ដេច ហ៊ុន សែន អង្គសុភី ស្ថិតនៅក្នុងឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត ។
    ក្នុងពិធីសំណេះសំណាល ឯកឧត្តមបានលើកអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាពពេញលេញជូនប្រទេសជាតិ ដោយធ្វើកំណែទម្រង់លើគ្រប់វិស័យ ពិសេសលើវិស័យអប់រំ កសាងធនធានមនុស្ស ដើម្បីលើកកម្ពស់សមត្ថភាពបម្រើឱ្យការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ បានណែនាំដល់ក្មួយៗសិស្សានុសិស្សឱ្យខិតខំរៀនសូត្រដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ សម្រាប់ចូលរួមកសាង និងអភិវឌ្ឍន៍លើគ្រប់វិស័យឱ្យកាន់តែមានសន្ទុះរីកចម្រើនឆាប់រហ័ស។

    ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានពាំនាំនូវអំណោយជូនដល់សិស្សានុសិស្សដែលគ្រួសារមានជីវភាពលំបាកខ្វះខាតចំនួន ២០នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ១បាវ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១យួរ សៀវភៅសរសេរ និង ប៊ិច ព្រមទាំងបានផ្ដល់ជូននូវអាហារូបករណ៍របស់សមាគមរាជសីហ៍ចំនួន ២០កន្លែង ដល់សិស្សដែលនឹងប្រទ្បងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២ នាពេលខាងមុខ តាមរយៈលោកនាយកវិទ្យាល័យ។

    បន្ទាប់មក ឯកឧត្តម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាពរវាងក្រុមសមាគមរាជសីហ៍អនុសាខាស្រុកកំពង់ត្រាច និងក្រុមវិទ្យាល័យសម្ដេចហ៊ុន សែន អង្គសុភី នៅក្នុងតារាងបាល់ទាត់នៃវិទ្យាល័យផងដែរ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន ក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង សរុបចំនួន ១២០០ រូប
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន
    thumbnail
     
    ឯកឧត្តម សុខ ឥសាន ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បាននាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជាថ្នាំពេទ្យ ដែលជាជំនួយរបស់មូលនិធិចែករំលែកសង្រ្គោះជីវិតសកល
    thumbnail
     
    ឯកឧត្តម កិត្តិនីតលោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ផ្ញេីសារលិខិតចូលរួមរំលែកទុក្ខជូន ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្រ្តខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកតាព្រឹទ្ធាចារ្យ ចាយ ស៊ាងអ៉ី ដែលត្រូវជាឪពុកបង្កេីតរបស់ឯកឧត្តម
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានរៀបចំកិច្ចប្រជុំ ស្ដីពីការជំរុញការអនុវត្តគម្រោងផលិតកម្មគ្រាប់ពូជស្រូវ នៃការនាំចេញអង្ករគុណភាពល្អនិងការបង្កើតសហគមន៍កសិកម្មក្នុងមូលដ្ឋាន