ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៤ នៅប្រទេសឥណ្ឌូនេស៊ី
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៤ (AIPA-44) ក្រោមប្រធានបទស្តីពីការឆ្លើយតបសភា ដើម្បីស្ថិរភាព និងវិបុលភាពអាស៊ាន នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។
សូមជម្រាបថា មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៤ នឹងប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ