ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជួបសំណេះណាល និងសាកសួរសុខទុក្ខក្រុម ប្រឹក្សាឃុំ និងប្រជាពលរដ្ឋ នៅឃុំត្រពាំំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
 
ចែករំលែក ៖

នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពករលដ្ឋ និងក្រុមប្រឹក្សាឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សរុបចំនួន៣៤៧នាក់។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋក្នុងឃុំត្រពាំងវែងទាំងអស់ ប្រកបដោយក្តីនឹករលឹក និងគិតគូរដោយយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា។ ជាមួយគ្នានេះ ឯកឧត្តមប្រធាន បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ។
ឯកឧត្តម ម៉ម ប៊ុននាង បានឧបត្ថម្ភថវិកាដល់អាជ្ញាធរភូមិ ឃុំ ព្រមទាំងប្រជាពលរដ្ឋក្នុងឃុំត្រពាំងវែងសរុបចំនួន៣៤៧នាក់ ដោយក្នុងម្នាក់ៗថវិកា ២០,០០០រៀល ដែលចំណាយថវិកាសរុបចំនួន ៦,៩៤០,០០០រៀល (ប្រាំមួយលាន ប្រាំបួនសែនបួនម៉ឺនរៀល)។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ