គណៈកម្មការទី៨ ព្រឹទ្ធសភាបោះឆ្នោតជ្រើសរើស ប្រធាន អនុប្រធាន លេខាធិការ គណៈកម្មការ
 
ចែករំលែក ៖

នារសៀលថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០២៤ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) បានប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន លេខាធិការ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។
ការបោះឆ្នោតទទួលបានលទ្ធផលដូចខាងក្រោម៖
១.លោកជំទាវ មាន សំអាន ប្រធាន
២.ឯកឧត្តម ប្រាក់ ចំរើន អនុប្រធាន
៣.ឯកឧត្តម ទេព យុទ្ធី លេខាធិការ
៤.លោកជំទាវ ឃួន ឃុនឌី សមាជិកា
៥.ឯកឧត្តម ហេង ហាលីម សមាជិក។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ