khmer eng
  • លោកជំទាវ មាន សំអាន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា នីតិកាលទី៥ (គណៈកម្មការទី៨) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ ដោយមានរបៀបវារៈដូចខាងក្រោម៖ទី១.អានសេចក្តីសម្រេចស្តីពីការទទួលសមាសភាពគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា ទី២.ពិនិត្យពិភាក្សាលកែសម្រួលលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីតួនាទីភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា នីតិកាលទី៥
    និងទី៣.បញ្ហាផ្សេងៗ…។
    កិច្ចប្រជុំនេះប្រព្រឹត្តនៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការទី៨ព្រឹទ្ធសភា ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី៨ព្រឹទ្ធសភា។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពរ របស់ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ ប្រធានគណៈកម្មការទី៦ ព្រឹទ្ធសភា សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    ឯកឧត្តម សាយ បូរិន បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការកសាងសាលាបុណ្យមួយខ្នង នៅភូមិស្នាកណ្ដាល ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញជួបសំណេះសំណាល និងជូនដំណើរ ជឹមអះហាជ្ជីជើងទី4