លោកជំទាវ មាន សំអាន អញ្ជើញចែកធុងចម្រោះទឹកស្អាតជូនប្រជាពលរដ្ឋចំនួន៣៦៧គ្រួសារ
 
ចែករំលែក ៖

លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨)  និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍  បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងចែកធុងចម្រោះទឹកស្អាតសេរ៉ាមិច ជូនប្រជាពលរដ្ឋចំនួន៣៦៧គ្រួសារ នៅវត្តធម្មបញ្ញាតាព្រហ្ម  ស្ថិតក្នុងឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។
ពិធីសំណេះសំណាលបានប្រព្រឹត្តទៅដោយមានការចូលរួមពីអភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមុនីជ័យ  លោកជំទាវ លោកស្រី សមាជិកសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត   តំណាងក្រុមហ៊ុនអ៉ីនត្រាក់កូ និងក្រុមហ៊ុនស៊ីតកូ ក្រុមប្រឹក្សាឃុំ មេភូមិ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ