
ក្រុមសមាជិកាព្រឹទ្ធសភា
ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) អមដំណើរដោយមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងមន្ត្រីចូលនិវត្តន៍ជានារី បានអញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់៧ថ្ងៃ សពលោកជំទាវ ម៉ែន ម៉ាលី អតីតសមាជិកាព្រឹទ្ធសភា នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិតាកយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។
ប្រភព៖ នាយកដ្ឋានព័ត៌មាន