khmer eng
  • លោកជំទាវ មាន សំអាន អញ្ជើញចូលថ្វាយបង្គំ និងនាំយកទេយ្យទាន គ្រឿងបរិក្ខាផ្សេងៗ ថ្វាយសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេង
     
    ចែករំលែក ៖

    គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ ដោយមានការយាង និងចូលរួមពីសមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលថ្វាយបង្គំ និងបាននាំយកនូវទៀនព្រះវស្សា បច្ច័យ ទេយ្យទាន និងសម្ភារបរិក្ខាផ្សេងៗ រួមទាំងចង្ហាន់ ទៅថ្វាយសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយកស្តីទីគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តជំពុះក្អែក នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
    ទេយ្យវត្ថុ និងគ្រឿងបរិក្ខា ដែលប្រគេនថ្វាយនាឱកាសនោះរួមមាន៖ ទៀនព្រះវស្សា បច្ច័យ អង្ករ ទឹកបរិសុទ្ធ ទឹកក្រូច ព្រមទាំងផ្លែឈើស្រស់ និងចង្ហាន់៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកស្រីសន្ធរ
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំប្រជុំបូកសរុបលទ្ធផលការប្រចាំត្រីមាសរបស់ខុទ្ទកាល័យ
    thumbnail
     
    កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ខុទ្ទកាល័យសម្តេចតេជោប្រធានព្រឹទ្ធសភាប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ជួបសវនាការជាមួយលោកជំទាវនាយករដ្ឋមន្ត្រីថៃ