ឯកឧត្តម ម៉ម ប៊ុននាង និងលោកជំទាវ ធុល នាង ព្រមទាំងក្រុមគ្រួសារ បា្ររព្វពិធីបុណ្យសព ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា
 
ចែករំលែក ៖

ឯកឧត្តម ម៉ម ប៊ុននាង ប្រធានណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០)  និងលោកជំទាវ ធុល នាង ព្រមទាំងក្រុមគ្រួសារ បានរៀបចំពិធីនិមន្តព្រះសង្ឃស្វាធ្យាយសត្តប្បករណាភិធម្ម គោរពឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធសពមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា  ត្រូវជាម្តាយក្មេកឯកឧត្តម ម៉ម ប៊ុន នាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា  ដែលបានទទួលមរណភាព កាលពីវេលាម៉ោង០១:៣៥នាទី  រំលងអធ្រាត្រ នាថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មាយុ៩៣ឆ្នាំ ដោយជរាពាធ។ ពិធីបុណ្យប្រារព្ធធ្វើឡើង នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ នៅគេហដ្ឋានផ្ទះលេខ២២២ ផ្លូវ បេតុង ភូមិក្ខាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។