khmer eng
  • គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយក្មេកឯកឧត្តម ម៉ម ប៊ុននាង
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម អញ្ជើញដឹកនាំគណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា ដាក់កូរោនផ្កា គោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា ម្តាយក្មេកឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា ដែលបានទទួលមរណភាព នៅវេលាម៉ោង០១:៣៥នាទីរំលងអធ្រាត្រ កាលពីថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មាយុ៩៣ឆ្នាំ ដោយជរាពាធ។
    សពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា បាន ប្រារព្ធពីធីតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានផ្ទះលេខ២២២ ផ្លូវបេតុង ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី សមាជិកាគណ:កម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម លុក សម្បត្តិ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ
    thumbnail
     
    គណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញឈ្វេងយល់កំពង់ផែក្រុងព្រះសីហនុ
    thumbnail
     
    សារលិខិតអបអរសាទររបស់ លោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា គោរពជូនសម្ដេចប្រធានព្រឹទ្ធសភា ក្នុងឱកាសសម្ដេចទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក “ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព” ពីសាកលវិទ្យាល័យ Dongguk University WISE ខេត្តឃ្យុងសាងបុកដូ នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤
    thumbnail
     
    សារលិខិតអបអរសាទររបស់ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា គោរពជូនសម្ដេចប្រធានព្រឹទ្ធសភា ក្នុងឱកាសសម្ដេចទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក “ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព” ពីសាកលវិទ្យាល័យ Dongguk University WISE ខេត្តឃ្យុងសាងបុកដូ នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤
    thumbnail
     
    សារលិខិតអបអរសាទររបស់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា គោរពជូនសម្ដេចប្រធានព្រឹទ្ធសភា ក្នុងឱកាសសម្ដេចទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក “ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព” ពីសាកលវិទ្យាល័យ Dongguk University WISE ខេត្តឃ្យុងសាងបុកដូ នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤