khmer eng
  • ក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញទស្សនកិច្ច សិប្បកម្មកែឆ្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ក្រុមមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម បានអញ្ជើញទៅទស្សនកិច្ចសហគមកូនត្នោត ដើម្បីស្វែងយល់អំពីដំណើការនៃការផលិតកែឆ្នៃគ្រាប់ស្វាយចន្ទី និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ក្នុងគោលបំណងដើម្បីលើកកម្ពស់ផលិតផលរបស់កសិករក្នុងស្រុក និងបង្កើតឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ ជាពិសេសស្រ្តី ស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
    ក្នុងឱកាសនោះ ក្រុមសមាជិកាបាននាំយកព្រះរាជអំណោយរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងអំណោយរបស់ក្រុមសមាជិកាព្រឹទ្ធសភា ចែកជូនដល់បុគ្គលិកបំរើនៅសិប្បកម្មកែឆ្នៃស្វាយចន្ទីចំនួន៣៨នាក់  ដោយក្នុងម្នាក់ៗទទួលបានសារុងចំនួន០១  និងថវិកាចំនួន២ម៉ឺនរៀល៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជូនដំណើរ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ធ្វើមាតុភូមិនិវត្តន៍
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសវនាការជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន
    thumbnail
     
    សម្តេចតេជោ អញ្ជើញដង្ហែព្រះមហាក្សត្រ ទទួលដំណើរទស្សនកិច្ចឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន
    thumbnail
     
    ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន និងឡើងអាគារថ្មីរដ្ឋបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម លី សារី​ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋក្នុងក្រុងកំពត​ ខេត្តកំពត