khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញចែកធុងចម្រោះទឹកស្អាត ជូនប្រជាពលរដ្ឋចំនួន ២៣០គ្រួសារ នៅឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រួមមានលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាអនុប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ឯកឧត្តម អ៊ុំ សារឹទ្ធ អនុប្រធានក្រុម ឯកឧត្តម គឹម ធា ឯកឧត្តម ម៉ែន ស៊ីផាន់ និងឯកឧត្តម ហេង ហាលីម សមាជិកក្រុម បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងចែកធុងចម្រោះទឹកស្អាត ជូនប្រជាពលរដ្ឋចំនួន ២៣០គ្រួសារ ស្ថិតនៅវត្តតាសួស ភូមិស្វាយក្អែ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
    ពិធីសំណេះសំណាលប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការក្រសួងវប្បធម៏ និងវិចិត្រសិល្ប: អគ្គលេខាធិការសមាគម សមាជិកាកិត្តិយគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋ សរុបចំនួន ២៥០នាក់៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា អញ្ជើញដឹកនាំកិច្ចប្រជុំបណ្តាញសមាជិកសភាប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសកលនៃ(APF)
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា និងឯកឧត្តម អ៊ុំ សារឹទ្ធ​ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត
    thumbnail
     
    ឯកឧត្តម លី​ សារី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ថិតនៅក្រុងបូកគោ​ ខេត្តកំពត
    thumbnail
     
    សារលិខិតអបអរសាទររបស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ​ទី៣ព្រឹទ្ធសភា គោរពជូនឯកឧត្តម ឯក សំអុល ដែលឯកឧត្តមត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងជា “ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា”
    thumbnail
     
    សារលិខិតរំលែកមរណទុក្ខរបស់គណៈកម្មការ​ទី៣ ព្រឹទ្ធសភា​ ជូនឯកឧត្តម តាន់ ហ្សង់-ហ្វ្រង់ស័រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកស្រី អាំង គីមឈរ ដែលត្រូវជាម្តាយបង្កើត និងម្តាយក្មេករបស់ឯកឧត្តម និងលោកជំទាវ បានទទួលអនិច្ចកម្មនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១២:៣៨នាទី រំលងអធ្រាត្រ ក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ នៅទីក្រុង Nice ប្រទេសបារាំង។