សមាជិក សមាជិកាព្រឹទ្ធសភា នាំយកធុងចម្រោះទឹកស្អាត និងក្រមា ចែកជូនប្រជាពលរដ្ឋ នៅស្រុកស៊ីធរកណ្តាល
 
ចែករំលែក ៖

សមាជិក សមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងនាំយកធុងចម្រោះទឹកស្អាត និងក្រមាជូនប្រជាពលរដ្ឋចំនួន២៨៧គ្រួសារ មកពីឃុំព្រៃទឹង ក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង នាព្រឹកថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០២៤។
អំណោយទាំងអស់នោះរួមមាន៖ ធុងចម្រោះទឹកស្អាត ដែលជាអំណោយរបស់ក្រុមហ៊ុន SIPCO និងក្រមា ចែកជូនប្រជាពលរដ្ឋចំនួន២៨៧គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានធុងចម្រោះទឹកស្អាតចំនួន០១ និងក្រមាចំនួន០១៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ