khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ និងសំណេះសំណាលជាមួយអាជ្ញាធរស្រុកកំពង់ត្របែក
     
    ចែករំលែក ៖

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ និងសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ នៅសាលាស្រុកកំពង់ត្របែក នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមសរុបចំនួន១៥២នាក់។
    កិច្ចពិគ្រោះយោបល់នេះ គឺពិតជាមានសារសំខាន់ និងផ្តល់អត្ថប្រយោជន៍បំផុតសម្រាប់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ក៏ដូចជាអាជ្ញាធរខេត្ត ស្រុក អាជ្ញាធរឃុំ ដើម្បីផ្លាស់ប្តូរយោបល់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈម ព្រមទាំងសំណូមពរនានា នៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា មានគុណភាព តម្លាភាព ប្រសិទ្ធភាព ប្រសិទ្ធផល និងគណនេយ្យភាពឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសគឺសំដៅទៅដល់ការកាត់បន្ថយ និងឈានទៅលុបបំបាត់ភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅជូនប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន និងសមធម៌សង្គម…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជូនដំណើរ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ធ្វើមាតុភូមិនិវត្តន៍
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសវនាការជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន
    thumbnail
     
    សម្តេចតេជោ អញ្ជើញដង្ហែព្រះមហាក្សត្រ ទទួលដំណើរទស្សនកិច្ចឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន
    thumbnail
     
    ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន និងឡើងអាគារថ្មីរដ្ឋបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម លី សារី​ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋក្នុងក្រុងកំពត​ ខេត្តកំពត