ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ សហការជាមួយវេជ្ជបណ្ឌិតស្ម័គ្រចិត្ត ប្រទេសបារាំង ចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅឃុំតាលន់ ស្រុកស្អាង
 
ចែករំលែក ៖

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានសហការជាមួយវេជ្ជបណ្ឌិតស្ម័គ្រចិត្ត Solidarity Mission (Bioderma) ប្រទេសបារាំង ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនយកកម្រៃ សរុបចំនួន៥២៩នាក់ ក្នុងឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុម បានមានប្រសាសន៍ កោតសសើរដល់វេជ្ជបណ្ឌិតស្ម័គ្រចិត្ត របស់ប្រទេសបារាំង ចុះមកពិនិត្យ និងព្យាបាល ព្រមទាំងផ្តល់ថ្នាំជូនទៅតាមប្រភេទជំងឺ ក្នុងស្មារតីមនុស្សធម៌ ដែលស្តែងចេញពីទឹកចិត្តសប្បុរស ក្តីស្រលាញ់ ព្យាបាលមិនប្រកាន់បក្សពួក ជាតិសាសន៍ សាសនា និន្នាការនយោបាយ សំដៅរួមចំណែកជាមួយរដ្ឋាភិបាលជួយកាត់បន្ថយការលំបាករបស់បងប្អូនបានមួយចំណែក។

ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានក្រុម សង្ឃឹមថា ក្រុមគ្រូពេទ្យនឹងបន្តធ្វើការងារមនុស្សធម៌ជូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ក៏ដូចជាចុះជួយនៅភូមិភាគទី៣ និងភូមិភាគនានាជាបន្តបន្ទាប់ទៀត។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួមទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ក្នុងថែរក្សាសុខភាពឱ្យបានល្អ ស្លៀកសម្លៀកបំពាក់អោយក្រាស់ៗក្នុងខែត្រជាក់ ហើយត្រូវប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យឱ្យបានទៀងទាត់ និងពិសារហារណាដែលមានអនាម័យ និងតមប្រៃ តមផ្អែម ផងដែរ។

សូមជម្រាបថា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយក សម្លៀកបំពាក់ និងកាបូបស្ពាយ មកចែកជូនដល់សិស្សានុសិស្ស សរុបចំនួន៣០០កញ្ចប់ផងដែរ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។