គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិក លោកគ្រូ អ្នកគ្រូពេទ្យ មណ្ឌលសុខភាពលំផាត់
 
ចែករំលែក ៖

នារសៀលថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញទស្សនកិច្ច និងជួបសំណេះសំណាលជាមួយបុគ្គលិក លោកគ្រូ អ្នកគ្រូពេទ្យ នៅមណ្ឌលសុខភាពលំផាត់ ស្រុកលំផាត់ ខេត្តរតនគិរី។

ក្នុងឱកាសនោះ គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ក៏បានឧបត្ថម្ភថវិកាចំនួន៥០ម៉ឺនរៀលសម្រាប់មណ្ឌលសុខភាពលំផាត់ ផងដែរ…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ