ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១០ព្រឹទ្ធសភា

នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា ដោយមានរបៀបវារៈដូចខាងក្រោម៖
១.ពិនិត្យ និងឆ្លងសេចក្តីព្រាងរបាយការណ៍ ស្តីពីសកម្មភាពលទ្ធផលការងារប្រចាំ ខែមិថុនា ឆ្នាំ២០២៥ និងទិសដៅការងារបន្ត។
២.ពិនិត្យពិភាក្សាលើបញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះប្រព្រឹត្តនៅបន្ទប់ប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពី សម្តេចឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការទី១០ព្រឹទ្ធសភា ព្រមទាំងមន្ត្រីការិយាល័យអមគណៈកម្មការទី១០ព្រឹទ្ធសភា…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន