ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន អញ្ជើញទទួលដំណើរនិវត្តន៍សាសនិកអ៉ិស្លាមកម្ពុជា ដែលបានបំពេញកាតព្វកិច្ចធម្មយាត្រាហាជ្ជី នៅប្រទេសអារ៉ាប៊ីសាអូឌីត
 
ចែករំលែក ៖

នាល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញទទួលដំណើរនិវត្តន៍ និងអបអរសាទរសាសនិកអ៉ិស្លាមកម្ពុជាចំនួន ២៩០នាក់ ដែលបានបំពេញកាតព្វកិច្ចធម្មយាត្រាហាជ្ជី នៅទីក្រុងម៉ាក្កះ នៃប្រទេសអារ៉ាប៊ីសាអូឌីត ប្រកបដោយជោគជ័យ ហើយបានធ្វើដំណើរវិលត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញដោយសុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
ក្នុងឱកាសនោះ ឯកឧត្តមបានសម្តែងនូវការអបអរសាទរ និងក្តីសោមនស្សរីករាយចំពោះសាសនិកអ៉ិស្លាមទាំងអស់ ដែលបានបំពេញកាតព្វកិច្ចសាសនាដ៏សំខាន់នេះដោយជោគជ័យ និងបានវិលត្រឡប់មកជួបជុំក្រុមគ្រួសារ និងសហគមន៍វិញប្រកបដោយសុខសុវត្ថិភាព។

ប្រភព៖ ជំនួយការឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ