









នារសៀលថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារពាក់ព័ន្ធដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (2nd Inter-Parliamentary Speakers’ Conference- ISC-2) ដែលសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលភក្តីវិក្រម១ នៃព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន