ឯកឧត្តម អាយ ខន ឯកឧត្តម ឈួន ឆាម និងឯកឧត្តម ម៉ាន់ ឈឿន អញ្ជើញចូលរួមពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
 
ចែករំលែក ៖

នាថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៨:០០នាទីព្រឹក ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា ឯកឧត្តម ឈួន ឆាម អនុប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។

ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំពីបណ្តាក្រសួង ស្ថាប័ន អង្គភាពជាសមាជិកអ.ជ.ប.គ.ញ. ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាន/មន្ទីរ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អង្គទូតនៃបណ្តាប្រទេសជាមិត្ត អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ អគ្គបញ្ជាការដ្ឋានកងទ័ពចំណុះក្រសួងការពារជាតិ មន្ត្រី អគ្គលេខាធិការដ្ឋានអ.ជ.ប.គ.ញ. សរុបចំនួន ៣,២៨៧នាក់។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ ទី៦ និងទី៧


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ