


















នៅថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាលភក្តីវិក្រម៣ ព្រឹទ្ធសភា គណៈកម្មការរៀបចំសន្និសីទ ISC ដឹកនាំដោយឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មការដឹកនាំ នៃសន្និសីទ ISC-2 បានអញ្ជើញជួបប្រជុំជាមួយឯកឧត្តម Ek Nath Dhakal អគ្គលេខាធិការ នៃសន្និសីទ ISC និងក្រុមការងារ នៃអគ្គលេខាធិការដ្ឋាន ISC ដើម្បីធ្វើបទបង្ហាញ និងពិភាក្សាអំពីវឌ្ឍនភាព និងទិសដៅការងារនៃការរៀបចំត្រៀមលក្ខណៈសម្រាប់សន្និសីទ ISC-2 ដែលព្រឹទ្ធសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ននៅខែសីហាខាងមុខនេះ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន