



នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក ស្មាន សាឡឹម មេភូមិមាឃ៣ និងជាហាកឹមភូមិមាឃ៣ ដែលបានទទួលមរណភាពក្នុងជន្មាយុ ៥៣ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅភូមិមាឃ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ក្នុងឱកាសដ៏សោកសៅនោះ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងសូមចូលរួមរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅជាមួយក្រុមគ្រួសារនៃសព ព្រមទាំងបានឧបត្ថម្ភថវិកាចំនួន ២០០.០០០៛ (ពីរសែនរៀល) ដើម្បីចូលរួមសម្រាលបន្ទុកក្នុងការរៀបចំពិធីបុណ្យសព។
ប្រភព៖ ជំនួយការឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន