






នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ កង សៅរ៍ធន សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការប្រើប្រាស់ស្រះទឹកភូមិអម្រឹត ស្ថិតក្នុងភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។
សូមបញ្ជាក់ថា ស្រះទឹកនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានជីកជូនប្រជាពលរដ្ឋ កាលពីឆ្នាំ២០១៩ ដែលមានទំហំ បណ្តោយ១១២ម៉ែត្រ ទទឹង៣៥ម៉ែត្រ និងជម្រៅ៤ម៉ែត្រ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥