





គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្មនិងសំណង់
នៃព្រឹទ្ធសភា (គណៈកម្មការទី៩) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន២ រួមមាន៖
១- ពិនិត្យពិភាក្សា និងត្រៀមឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ដែលរដ្ឋសភាបញ្ជូនមក ព្រឹទ្ធសភា។
២- ផ្សេងៗ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន