









នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញអមដំណើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញនាំយកទៀនព្រះវស្សា ប្រេងវស្សា គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងបច្ច័យ ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសចំនួន៨វត្ត ស្ថិតនៅក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ រួមមាន ៖ ១-វត្តអម្ពរវន័ ២-វត្តហ្លួងកណ្តាល ៣-វត្តជុំនីក ៤-វត្តនាគវន័ (ភូមិ៥) ៥-វត្តឈូក ៦-វត្តដើមជ្រៃ ៧-វត្តអំពិល និង៨-វត្តសុពណ៌កាឡី។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា