គណៈកម្មការទី២​ ព្រឹទ្ធសភា​ ដឹកនាំដោយ​ ឯកឧត្តម យស ផានីត្តា អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានរតនាគារជាតិ រាជធានីភ្នំពេញ
 
ចែករំលែក ៖

នារសៀលថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦  គណៈកម្មការទី២ ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយអគ្គនាយកដ្ឋានរតនាគារជាតិ ដឹកនាំដោយឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្រ្ទាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជា អគ្គនាយករង ប្រធាននាយកដ្ឋាន និងប្រធានលេខាធិការដ្ឋាន សរុប១៤រូប។

ក្នុងឱកាសជំនួបពិភាក្សាការងារនេះ គណៈកម្មការបានស្វែងយល់អំពីតួនាទី ភារកិច្ច បេសកកម្មស្នូល និងចក្ខុវិស័យរបស់អគ្គនាយកដ្ឋាន ព្រមទាំងបានស្តាប់បទបង្ហាញរបស់ ឯកឧត្តមបណ្ឌិតប្រតិរាជរដ្ឋាភិបាល ផងដែរ។

ខ្លឹមសារ៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ