















នាព្រឹកថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការដឹកនាំ នៃសន្និសីទប្រធានសភានៃអន្តរជាតិ លើកទី២ (ISC-2) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ ដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាព និងការត្រៀមលក្ខណៈរៀបចំសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ដែលត្រូវបានធ្វើជាម្ចាស់ផ្ទះ ដោយសភាកម្ពុជា នាសប្តាហ៍ទី៤ ខែសីហា ខាងមុខនេះ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលភក្តីវិក្រម៣ ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ទីប្រឹក្សា ជំនួយការ ថ្នាក់ដឹកនាំ និងមន្ត្រី នៃគណៈកម្មការដឹកនាំ អនុគណៈកម្មការ និងលេខាធិការដ្ឋាន សម្រាប់ការរៀបចំសន្និសីទខាងលើ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន