khmer eng
  • ឯកឧត្តម ស្រី បេន សមាជិកគណះកម្មការទី៦ព្រឹទ្ធសភានាំយកអំណោយជូនរដ្ឋបាលឃុំ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងឃុំសិង្ហ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃអាទិត្យ ១១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ស្រី បេន សមាជិកគណះកម្មការទី៦ព្រឹទ្ធសភានិងអមដំណើរដោយ ឯកឧត្តម ប៊ុន រដ្ឋា សហប្រធានក្រុមការងាចុះមូលដ្ឋានឃុំសិង្ហ បានចុះសំណេះសំណាល និងនាំយកអំណោយជូនរដ្ឋបាលឃុំ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងឃុំសិង្ហ។
    អំណោយរួមមាន៖
    ១.អង្ករ២៥គ.ក ចំនួន៣០បេ
    ២.ទឹកក្រូចកូកាកូឡាចំនួន៣០កេស
    ៣.ទឹកស៊ីអ៊ីវចំនួន ៣០យួរ
    ៤.សាប៊ូចំនួន ៦០ដុំ
    ៥.ម៉ាស់ចំនួន៣០ប្រអប់
    ៦.ទឹកសុទ្ធចំនួន៦០យួរ
    ៧.ថវិកាចំនួន ៤០០ដុល្លារ
    សរុបទាំងសម្ភារ និងថវិកា ស្មើនឹង ៥លានរៀល។
    ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមសហប្រធានក៏បានណែនាំដល់សមាជិកបក្សឃុំទាំងអស់ខិតខំបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានល្អស្របតាមគោលនយោបាយរបស់គណបក្ស។ សូមជួយផ្សព្វផ្សាយផងអរគុណ


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ