
























នាថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជេីញទទួលដំណើរទស្សនកិច្ច និងសំណេះសំណាលជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជំនាញនានា និងយុវជន ឃុំ សង្កាត់ក្នុងខេត្តកណ្ដាល សរុបប្រមាណ៧០០នាក់ ដឹកនាំដោយឯកឧត្ដម គួច ចំរេីន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍ កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
គោលបំណងនៃទស្សនកិច្ចនេះ ដេីម្បីសិក្សាស្វែងយល់លេីវិស័យកសិកម្ម កសិឧស្សាហកម្ម រោងចក្រផលិតជីធម្មជាតិ ជិះឡូរីកម្សាន្ត ទស្សនាការប្រណាំងម៉ូតូ និងទស្សនាសួនសត្វ ។
នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិត និងលោកជំទាវបានរៀបចំទទួលអាហារពេលព្រឹក និងអាហារពេលថ្ងៃត្រង់ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន