








នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា ប្រធានលេខាធិការដ្ឋាន និងជាប្រធានអនុគណៈកម្មការឡូជីស្ទីក ពិធីការ និងបដិសណ្ឋារកិច្ច បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ប្រសាសន៍ណែនាំអំពីការងារសំខាន់ៗ ដល់ក្រុមមន្ត្រីសម្របសម្រួល (LO) នៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ដើម្បីត្រៀមលក្ខណៈក្នុងការទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូសភានៃបណ្តាប្រទេសជាមិត្ត ដែលនឹងអញ្ជើញចូលរួមសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) នៅកម្ពុជា នាពេលខាងមុខ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលភក្តីវិក្រម១ នៃវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ និងមន្ត្រីដែលជាក្រុមការងាររៀបចំសន្និសីទISC-2។
ប្រភព៖ នាយកដ្ឋានព័ត៌មាន