ឯកឧត្តម យស ផានីត្តា ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចុះទស្សនកិច្ចស្វែងយល់ពីបច្ចេកវិទ្យាទំនើបនៅក្រុមហ៊ុន ZTE និង Robot World នៅរដ្ឋធានីប៉េកាំង
 
ចែករំលែក ៖

្នុងដំណើរចូលរួមសិក្ខាសាលាសមាជិកសភាអាស៊ានលើកទី៣ គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងឯកឧត្តម សន សារ៉ាណា បានអញ្ជើញទស្សនកិច្ចផ្ទាល់នៅក្រុមហ៊ុនបច្ចេកវិទ្យា ZTE Corporation និងមជ្ឈមណ្ឌលពិភពមនុស្សយន្ត Robot World នៅរដ្ឋធានីប៉េកាំង។

គណៈប្រតិភូ បានស្វែងយល់ស៊ីជម្រៅពីហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ដូចជាប្រព័ន្ធ 5G បណ្តាញខ្សែកាបអុបទិក មជ្ឈមណ្ឌលទិន្នន័យ Data Center រួមទាំងបច្ចេកវិទ្យាអនាគត 6G និងប្រព័ន្ធ AI របស់ក្រុមហ៊ុន ZTE ដែលជាដៃគូអភិវឌ្ឍន៍បណ្តាញទូរគមនាគមន៍នៅកម្ពុជា ជាងពីរទសវត្សរ៍មកហើយ។ បន្ថែមពីនេះ គណៈប្រតិភូក៏បានទស្សនាការវិវឌ្ឍចុងក្រោយនៃបញ្ញាសិប្បនិម្មិត និងមនុស្សយន្តឆ្លាតវៃនៅ Robot World ដែលកំពុងជួយជំរុញសេវាកម្មសាធារណៈ ឧស្សាហកម្ម និងទីក្រុងទំនើប។

បទពិសោធន៍ជាក់ស្តែងពីទស្សនកិច្ចនេះផ្តល់នូវធាតុចូលយ៉ាងសំខាន់ដល់ស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា ក្នុងការរៀបចំគោលនយោបាយ និងច្បាប់នានា ដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាឆ្លាតវៃឱ្យកាន់តែមានប្រសិទ្ធភាព។

ប្រភព៖ ខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ