







នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៥:៣០នាទី នៅអាកាសយានដ្ឋាន្តអន្តរជាតិតេជោ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ឯកឧត្តម សុះ មុះសិន សមាជិកគណៈកម្មការទី៥រដ្ឋសភា និងលោកជំទា កុប ម៉ារីយ៉ាស់ សមាជិកាគណៈកម្មការទី៥រដ្ឋសភា បានអញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ នៃសភាប្រទេសម៉ាឡេសុី ដែលដឹកនាំដោយ ឯកឧត្តម Tan Sri Dato JOHARI BIN ABDUL ប្រធានរដ្ឋសភាម៉ាឡេសុី ធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅកាន់ប្រទេសវិញ ប្រកបដោយភាពស្និទស្នាល និងកក់ក្តៅបំផុត។ ការអញ្ជើញជូនដំណើរនេះ ធ្វើឡើងបន្ទាប់ពីគណៈប្រតិភូ បានអញ្ជើញចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២(ISC-2) នៅកម្ពុជា ប្រកបដោយលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រភព៖ ជំនួយការឯកឧត្តម ស្លេះ ពុនយ៉ាមុីន